ពត៍មានថ្មីៗ

(លេងមែនទែនហើយ )លី អ៊ីវ៉ាធីណា ទ្រាំលែងបាន Live វីដេអូប្រកាសក្តែងៗ ទោះបីបុរសនោះនៅដល់ថៃក៏ត្រូវតែចាប់ខ្លួនដែរ



កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលបុរសម្នាក់បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា រូបខ្លួនធ្លាប់រួមមេត្រីភាពជាមួយនឹងតារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា និងកញ្ញា លី អ៊ីវ៉ាធីណា ដែលបញ្ហានេះបានបង្ករឲ្យតារាស្រីទាំង២ដួងនេះមានការខឹងសម្បារយ៉ាងខ្លាំង។ ដោយកញ្ញា អ៊ីវ៉ា ប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថានឹងចាប់ខ្លួនបុរសរូបនោះដាក់គុកឲ្យបាន។


   


ក្រោយកើតមានបញ្ហានេះឡើយ កញ្ញា លី អ៊ីវ៉ាធីណា ក៏មិនបាននៅស្ងៀមដែរ ដោយកញ្ញាបានធ្វើការ Live វីដេអូ ហើយប្រកាសឲ្យអ្នកគាំទ្ររបស់កញ្ញាទាំងអស់ជួយរកទីតាំងរបស់បុរសនោះ ដើម្បីហៅសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។ ហើយកញ្ញាក៏បានគំរាមបុរសនោះថែមទៀតថា ទោះបីជាបុរសនោះនៅដល់ថៃក៏ដោយ ក៏ត្រូវតែចាប់ខ្លួនដែរ ដោយកញ្ញាបានបញ្ជាក់យ៉ាងច្បាស់ថា កញ្ញានឹងមិនលើកលែងទោសឲ្យបុរសនោះឡើយ៕


 

No comments