សុំសរសើរ! ទឹកចិត្តតារាល្បីៗ ៥រូប... ចូលរួមរត់ម៉ារ៉ាតុង និងប្រគំតន្រ្តីនៅកៀនស្វាយផ្លាស្សាដើម្បីរកថវិកាជូនគន្ធបុប្ផា...
ភ្នំពេញ៖នៅថ្ងៃទី ២៥ និង២៦វិច្ឆិកា ២០១៧ នេះនឹងមានព្រឹត្តិការណ៍កៀនស្វាយសប្បរសធម៌ដែលប្រព្រឹត្តទៅនៅកៀនស្វាយផ្លាស្សា ដោយមានការចូលរួមពីតារាល្បីៗដូចជា លោក សាន ផានិត កញ្ញា ទេព បូព្រឹក្ស លោក ខាន់ ជេម កញ្ញា វី ឌីណែត និងលោកចឺម ផងដែរ ។
លោក ខាន់ ជេម លោកចឺម លោក សាន ផានិត កញ្ញា ទេព បូព្រឹក្ស កញ្ញា វី ឌីណែត
យោងតាម លោក សៅ ម៉ូណាស៊ី ស្ថាបនិករៀបចំកម្មវិធី បានឲ្យដឹងថា នៅក្នុងថ្ងៃទី២៥ នេះមានការតាំងពិពណ៌ទំនិញផ្សេងៗពេញមួយថ្ងៃ រួមទាំងការប្រគុំតន្រី្តនៅពេលល្ងាចទៀតផង។ ហើយសម្រាប់ថ្ងៃទី២៦វិញ កម្មវិធីតាំងពិពណ៌ទំនិញនៅតែបន្តពេញមួយថ្ងៃដូចគ្នា អ្វីដែលពិសេសជាងនេះនោះ គឺនៅពេលព្រឹកមានការរត់ម៉ារ៉ាតុង ដែលតារាល្បីៗ ដូចបានរៀបរាប់ខាងលើក៏មានវត្តមាន ក្នុងកម្មវិធី សប្បរសធម៌នេះ ជាមួយបងប្អូនប្រជាពលរដ្ឋថែមទៀតផង ក្រោយពីចូលរួមរត់ម៉ារ៉ាតុងហើយ បងប្អូនកុំទាន់ទៅណាឆ្ងាយព្រោះថានៅមានការប្រគុំតន្រី្តពេលល្ងាចទៀត ពោលគឺការតាំងពិពណ៌ទំនិញ និងការប្រគុំតន្ត្រីមានពីរថ្ងៃជាប់គ្នាតែម្ដង ។ នេះសបញ្ជាក់ពីទឹក ចិត្តអ្នកសិល្បៈល្បីៗខាងលើ រួមទាំងអ្នករៀបចំកម្មវិធីដែលបានខិតខំអស់ពីកម្លាំងកាយ និងកម្លាំងចិត្តជួយដល់កម្មវិធីនេះ ព្រោះថវិកា ដែលបានមកគឺទុកជូនដល់មន្ទីពេទ្យគន្ធបុប្ផា ។ ដូច្នេះបងប្អូនកុំភ្លេចទៅចូលរួមទាំងអស់គ្នាណា! តោះទៅមើលរូបភាពខ្លះៗ និងកន្លែងរៀបចំកម្មវិធី!
No comments