តើអ្នកពេញចិត្តអត់! បើ Manny Pacquiao និង Conor McGregor ប៉ះគ្នាឆ្នាំ ២០១៨ នេះ...(ទស្សនាវីដីអូ)
កីឡាករប្រដាល់ហ្វីលីពីនដ៏ល្បីឈ្មោះ Manny Pacquiao បានទម្លាយសារខ្លីដ៏ភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យគ្រប់គ្នាគិតថា រូបគេនឹងត្រៀមឡើងសង្វៀនប្រដាល់ម្តងទៀតនាឆ្នាំ ២០១៨ ខាងមុខនេះ ។
យោងតាមសារព័ត៌មាន BBC គូបដិបក្ខរបស់ Pacquiao ប្រហែលជាកីឡាករវាយទ្រុង UFC ដ៏ល្បី Conor McGregor ។ មហាជនជាច្រើនពិតជាចាប់អារម្មណ៍នឹងរឿងនេះយ៉ាងខ្លាំង ក្រោយពី Pacquiao បានបង្ហោះសារខ្លី ជូនពរបុណ្យ Thankgiving ដល់ Conor និង បានប្រាប់ Conor ឱ្យរក្សាសុខភាពឱ្យល្អថែមទៀតផង ដែលនេះហាក់បីដូចជាផ្តល់សញ្ញាថា ពួកគេអាចនឹងប៉ះគ្នាជាមិនខាននៅឆ្នាំ ២០១៨ នេះ ។
គួរបញ្ជាក់ដែរថា Conor ជាកីឡាករវាយទ្រុង UFC ល្បីឈ្មោះម្នាក់ ដែលទើបនឹងឡើងវាយប្រដាល់ទល់នឹងកីឡាករស្បែកខ្មៅសម្បូរប្រាក់ Floyd Mayweather នៅ Las Vegas កាលពីពេលកន្លងទៅនេះ ដែលការប្រកួតលើកនោះរកប្រាក់ឱ្យ Conor បានដល់ទៅ ១០០ លានដុល្លារ ។ បើការប្រកួតរវាងកីឡាករ Pacquiao និង Conor កើតឡើងពិតមែន តើប្រិយមិត្តអ្នកអានមានយោបល់យ៉ាងណាដែរ ?
(ប្រភព ៖ BBC)
No comments