WOW! ក្រោយស្រីលាភសម្រាលបានកូនភ្លោះ កូនប្រុសនាយក្រឹមប្រកាសក្ដែងៗលើហ្វេសប៊ុកថា លែងចង់មានឪពុកបែបនេះទៀតហើយ (សូមមើលសាររបស់គាត់)..
កន្លងអស់មួយរយៈដែលលេចលឺដំណឹងស្នេហារបស់លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយក្រឹម ជាមួយនឹងស្រីលាភ ហៅនាង ព្រលិត ដែលជាតារាកំប្លែងដូចគ្នា ក៏មាននិយាយ និងបញ្ចេញមតិជាច្រើនពីមហាជននៅលើបណ្តាញសង្គម ជាពិសេសគឺកូនប្រុសបង្កើតរបស់នាយក្រឹមតែម្ដង។ បន្ទាប់ពីធ្លាប់បានបង្ហាញអារម្មណ៍ខឹងក្រោធរបស់ខ្លួនចំពោះឪពុកកាលពីពេលកន្លងទៅនេះផងដែរ។ ថ្មីៗនេះ ក្រោយស្រីលាភសម្រាលបានកូនភ្លោះមិនប៉ុន្មានផង កូនប្រុសរបស់នាយក្រឹមដែលមានឈ្មោះក្នុងហ្វេសប៊ុកថា Daniel Rathmony Ou ក៏នៅតែបន្តបង្ហាញភាពមិនពេញចិត្តរបស់ខ្លួនទៅលើបណ្ដាញសង្គម។
លោក Daniel Rathmony Ou បានរៀបរាប់ជាភាសាអង់គ្លេសទាំងហួសចិត្ត មានអត្ថន័យថា៖ «ខ្ញុំតែងតែធ្លាប់មានអារម្មណ៍ថា ពិតជាមានមោទនភាពណាស់ ដែលមានឪពុកម្នាក់ប្រកបដោយទេពកោសល្យ និងភាពប៉ិនប្រសប់ ប៉ុន្តែពេលនេះខ្ញុំមិនទាំងដឹងផងថាខ្លួនមានអារម្មណ៍យ៉ាងម៉េចផង។ គាត់មិនត្រឹមតែចាកចេញពីផ្ទះនោះទេ តែគាត់ថែមទាំងធ្វើខុសច្បាប់ក្នុងប្រទេសកម្ពុជាទៀតផង។ គាត់សុខចិត្តសន្សំលុយ ៥,០០០ដុល្លារ ឲ្យស្រីរបស់គាត់សម្រាប់សម្រាលកូន ដែលជាមនុស្សតែម្នាក់ដែលធ្វើឲ្យក្រុមគ្រួសារខ្ញុំចលាចល ជាជាងជួយដល់ខ្ញុំ។ គាត់ញញឹម គាត់ផឹកស្រា ទាំងដែលដឹងថាខ្ញុំអាចនឹងមានឱកាសក្នុងការស្លាប់។ ខ្ញុំមិនប្រាកដទេថា គាត់ជាមនុស្សប្រុសប្រភេទណាពេលនេះ តែគាត់គឺមិនមែនជាឪពុកខ្ញុំតទៅទៀតឡើយ។ ខ្ញុំពិតជាឆ្អែតនឹងទង្វើរទាំងនេះណាស់។ សង្ឃឹមថាគាត់នឹងរស់នៅបានយូរគ្រប់គ្រាន់ អាចនឹងថែទាំប្រពន្ធកូនថ្មីរបស់គាត់ទៅចុះ!!!» ៕
«I use to feel proud having a talented man as my father but now i dont even know what to feel. Not only does he left the house but he does illegal acts towards the cambodian law. He would rather save $5000 for his whore to give birth to a person who is the reason why my family is in turmoil than rather save me, and hes smiling and drinking knowing that i have a chance of dying. Im not sure what kind of man he is now but he is no longer my father. im done with this fucking bullshit. I hope he can live long enough to take care his two fucking children and senile hoe. Goddamn betrayer.»
No comments