ពត៍មានថ្មីៗ

សូមប្រុងប្រយ័ត្ន !!! ស្រោមញាត់សាច់ក្រក ធ្វើពីពោះវៀនសត្វគ្រប់ប្រភេទ មានផ្ទុកសារធាតុគីមី ពេលនេះ....

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម បានចុះបង្ក្រាបទីតាំងផលិតស្រោមញាត់សាច់ក្រក ដែលធ្វើអំពីពោះវៀនសត្វគ្រប់ប្រភេទ ប្រើសារធាតុគីមីចំនួនរាប់សិបតោន គ្មានគុណភាព និងស្តង់ដារ ប្រឈមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ដ៏ធ្ងន់ធ្ងរប៉ះពាល់សុខភាពប្រជាពលរដ្ឋ។



 

ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីទូច យុទ្ធា និងលោកឧត្តមសេនីយ៍ត្រី ទូច គង្គា ប្រធាន-អនុប្រធានក្រុមប្រតិបត្តិការពិសេស លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្រោមការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ លោកសឿ ឡងឌី និងមានការចូលរួមសហការពីកម្លាំងជំនាញកាំកុងត្រូល តំណាងខាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ខាងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ។



   

ទីតាំងខាងលើនេះបានរក្សាទុកនូវពោះវៀនសត្វគ្រប់ប្រភេទសម្រាប់យកមកផលិតធ្វើជាស្រោមញាត់សាច់ក្រក ដើម្បីចែកចាយលក់នៅតាមទីផ្សារ ក្នុងនោះ មានពោះវៀនសត្វគ្រប់ប្រភេទរាប់សិបតោន ដែលប្រើសារជាតិគីមី អាចប្រឈមទៅនឹងបញ្ហាប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋជាអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ។ សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់អំពីចំនួនពោះវៀនសត្វគ្រប់ប្រភេទដែលបង្ក្រាបនៅក្នុងទីតាំងនោះ មានប៉ុន្មានតោន ដែលប្រើសារធាតុគីមី ខណៈកំពុងត្រួតពិនិត្យ
និងបន្តនីតិវិធីក្នុងប្រតិបត្តិការនេះ៕



 









 

ប្រភព៖ នរគធំ

No comments