ដល់ម្លឹងផង! ឃើញតារាចម្រៀង សុគន្ធ និសាស្លៀកឈុតកូនក្រមុំស្អាតៗដូចទេពអប្សរា ចង់ដឹងទេថាតម្លៃប៉ុន្មាន...
សិល្បៈ៖ ថ្មីនេះផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងចំពោះពិធីមង្គលការរបស់តារាចម្រៀង សុគន្ធ និសា ដែលមានអ្នកសិល្បៈជាច្រើនមកចូលរួមជាភៀ្ញវកិត្តិយស់។ ដោយឡែកចំពោះថ្លៃចំណាយនៃមង្គលការទាំងអស់ដែលយើងលើកយកតែថ្លៃសម្អាងការប៉ុណ្ណោះដែលតារាចម្រៀង សុគន្ធ និសា ជួលក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង។ តារាចម្រៀងស្រីរូបនេះ បានចំណាយប្រាក់អស់ចំនួន៤ ៨០០ ដុល្លារ នេះបើតាមការបង្ហើបប្រាប់ពីថៅកែសម្អាងការ។
សម្អាងការដែល សុគន្ធ និសា ជួលនេះមានឈ្មោះថា “ណុបដាណេសម្អាងការ ” ដែលជាសម្អាងការល្បីឈ្មោះមួយក្នុងចំណោមសម្អាងការល្បីក្នុងប្រទេសកម្ពុជា។ លោក ណុប ដាណេ ដែលជាអ្នកផាត់មុខធ្វើសក់ និងជាថៅកែសម្អាងការ បានឲ្យដឹងថា សម្អាងការរបស់លោកមានតម្លៃចែកចេញជា៤កញ្ចប់ផ្សេងគ្នា ដោយក្នុងមានតម្លៃចាប់ពី ១ ៨០០ ដុល្លារឡើងទៅ ហើយសុគន្ធ និសា បានជួលក្នុងកញ្ចប់ពិសេសជាងគេ គឺ ៤ ៨០០ ដុល្លារ ។ លោកបានប្រាប់ថា សម្រាប់កញ្ចប់ដែល សុគន្ធ និសាជួលនោះ គឺគ្រប់ម៉ូដសម្លៀកបំពាក់ដែលកូនកំលោះកូនប្រមុំស្លៀកសុទ្ធតែកាត់ថ្មីទាំងអស់ និយាយរួមគ្រឿងបរិក្ខារទាក់ទងនឹងសម្អាង ក៏សុទ្ធតែកុម្ម៉ង់ថ្មីទាំងអស់ដូចគ្នា។ ជាមួយគ្នានោះក៏មានបម្រើអាចារ្យ និង ភ្លេងខ្មែរ ផងដែរ។
ម្ចាស់សម្អាងការខាងលើ ពិតជាមានមោនភាពខ្លាំងណាស់ ដែលក្នុងថ្ងៃពិសេសរបស់តារាចម្រៀងល្បីលំដាប់ប្រទេស បានជ្រើសរើសសេវាកម្មសម្អាងការលោកបែបនេះ ហើយលោកក៏មិននឹកស្មានថា សុគន្ធ និសា ជ្រើសរើសយកសម្អាងការលោកនោះដែរ។ តាមការលើកឡើង លោក ណុប ដាណេ បានប្រលូកក្នុងវិស័យសម្អាងការនេះជាង១០ឆ្នាំមកហើយ រយៈពេលពេលនេះ លោកប្រាប់ថា ខ្លួនធ្លាប់ផាត់មុខធ្វើសក់ឲ្យតារាល្បីជាច្រើនផងដែរ ដែលតារាទាំងនោះ ភាគច្រើនកុម្ម៉ង់ឲ្យលោក ជួយដូចជាថត ឡើងក្របទស្សនាវដ្ដី ក៍ដូចជា ស្ប៉តពាណិជ្ជកម្មជាដើម៕











No comments