ពត៍មានថ្មីៗ

តាមពិតចឹងសោះ! លោកព្រាប សុវត្ថិ មានទាំងប្រពន្ធ និងកូនធំៗ តែមិនដែលមានរឿងអាស្រូវ ព្រោះតែ

តាមពិតចឹងសោះ! លោកព្រាប សុវត្ថិ មានទាំងប្រពន្ធ និងកូនធំៗ តែមិនដែលមានរឿងអាស្រូវ ព្រោះតែ…មនុស្សប្រុសស្មោះ និង ស្រលាញ់តែប្រពន្ធម្នាក់ជាមនុស្សប្រុសពិត ទោះការងារក៏ជោគជ័យ ដូចលោក ព្រាប សុវត្ថិ (មានតែអូនម្នាក់គឺបងគ្រប់គ្រាន់ហេីយ…)


មានន័យណាស់
ភាពស្មោះត្រង់និងការស្រលាញ់ភរិយារបស់គាត់មានតែពេលវេលាទេដែលបង្ហាញប្រាប់គ្រួសាររបស់គាត់។មនុស្សប្រុសមានស្រីច្រេីន មិនមែនជាមនុស្សប្រុសខ្លាំងទេ តែជាមនុស្សបរាជ័យ ទៅណាមិនឆ្ងាយក្រៅពី ស្រីខាតលក្ខណ័ គឺ ស្រីយកប្តីគេហ្នឹងឯង ទៅណា ស៊យហ្នឹង យកស្រីចឹង ក្បត់ប្រពន្ធ កំុសង្ឃឹមថាគេសសេីរនោះ។ផ្អែមល្ហែមណាស់! ភរិយាព្រាប សុវត្ថិ ស្រលាញ់ប្តីពេក សាក់ឈ្មោះប្តីជាប់ដៃ បែបនេះតែម្តង! នៅក្នុងរង្វង់សិល្បៈ មហាជនតែងចាប់អារម្មណ៍ កំពូលតារាចម្រៀងល្បីម្នាក់ដែលរូបលោក មានទាំងប្រពន្ធ និងកូនធំៗ តែមិនដែលមានរឿងអាស្រូវ ផ្អើលគេផ្អើលឯងនោះទេ។ ជាពិសេស តារាចម្រៀងរូបនោះ ក៏តែងតែទម្លាយ ពីភាពផ្អែមល្ហែម ជាមួយនឹង ក្រុមគ្រួសារជារឿយៗ នៅក្នុងបណ្តាញសង្គម។ប្រិយមិត្តប្រហែលជាដឹងហើយថា ជាអ្នកណាគេ? គឺកំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ ដែលជាតារាគំរូម្នាក់ ទាំងនៅក្នុងសិល្បៈ និងជីវិតឯកជនរបស់លោក។

ជីវិតគ្រួសាររបស់ តារាប្រុសរូបនេះ កាន់តែសុភមង្គលខ្លាំងឡើងៗ បើគិតទៅ លោក និងភរិយា បានសាងជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នា មិនតិចឆ្នាំនោះទេ។អ្វីដែលសំខាន់ជាងនេះ នៅក្នុងរូបថតមួយសន្លឹក ដែលទើបបង្ហោះថ្មីៗ គេក៏ឃើញ ភរិយារបស់លោក បានសាក់ឈ្មោះ លោកទៀតផងនៅជាប់ដៃ ដោយដាក់«ព្រាប សុវត្ថិ» តែម្តង។ការសាក់បែបនេះ ប្រហែលជា ភរិយារបស់លោក ចង់បង្ហាញក្តីស្រលាញ់ និងភាពស្មោះ របស់អ្នកស្រី ជូនទៅកាន់ស្វាមី ព្រោះកម្រមានភរិយា សាក់ទាំងត្រកូល និងឈ្មោះ របស់ស្វាមី ជាប់ដៃ ឬខ្លួនបែបនេះណាស់។ពិតជាច្រណែននឹងជីវិតគ្រួសាររបស់ លោក ព្រាប សុវត្ថិ ដែលរស់នៅជាមួយគ្នា កាន់តែយូរ កាន់តែផ្អែមល្ហែមជាងមុនទៅទៀត៕

 














No comments