ពត៍មានថ្មីៗ

គួរឲ្យអាណិត! លីងគ័ង្គ ពេលនេះឈឺគេងព្យួរសេរ៉ូមហើយ



ជាបេក្ខភាពកុមារ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី​ ១ កុមារា ឡុង លីគ័ង្គ ទោះបីមិនអាចទទួលបានជ័យលាភី​ ប៉ុន្តែកុមារារូបនេះពិតជាមានសមត្ថភាព ហើយរូបគេបានក្លាយជាតារាចម្រៀងវ័យកុមាររបស់គ្រួសាររសី្មហង្សមាសទៅហើយ។ មិនអាចប្រកែកបាន កុមារា ឡុង លីគ័ង្គ អតីតកូនក្រុមលោក ព្រាប សុវត្ថិ ត្រូវបានទទួលស្គាល់ថាមានទឹកដមសម្លេងពិរោះ និងនៅតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ពុកម៉ែបងប្អូន។ តែពេលនេះ ស្រាប់តែកុមារារូបនេះត្រូវបានមហាជនសម្តែងការព្រួយបារម្ភព្រោះតែឃើញសភាពកំពុងតែសម្រាកព្យាបាល គេងព្យួរសេរ៉ូមនៅមន្ទីរពេទ្យ។ ក្នុងនោះផងដែលក៏មានការបង្ហោះសារលើកទឹកចិត្តពីសំណាក់អ្នកគាំទ្ររបស់ ឡុង លីងគ័ង្គ នៅលើបណ្តាញសង្គមជាច្រើន ប៉ុន្តែក៏លេចលឺថាកុមារារូបនេះបានជាធូរស្រាលខ្លះហើយ៕



 

No comments