ពត៍មានថ្មីៗ

(សុំសសើរ)ស្ត្រីមេម៉ាយវ័យក្មេង ចិត្តក្លាហាន ហ៊ានប្រកាសរកប្តីក្តែងៗនៅលើ Facebook



មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងបណ្តាញសង្គម បន្ទាប់ពីស្ត្រីម៉េម៉ាយម្នាក់ បានពឹងឲ្យតារាចម្រៀងគឺ អ្នកនាង ស៊ិន ឧត្តមផល្លា ជួយប្រកាសថាពេលនេះនាងពិតជាចង់បានស្វាមីម្នាក់មកបង្កើតគ្រួសារថ្មីណាស់។ បើរំលឹកទៅរឿងចាស់ គឺនារីមេម៉ាយរូបនេះ ធ្លាប់បានពឹងអ្នកនាង ស៊ិន ឧត្តមផល្លា ម្តងរួមមកហើយ ដោយកាលនោះគឺសុំឲ្យ ស៊ិន ឧត្តមផល្លា ជួយនាងឲ្យបានចូលក្នុងវិថីសិល្បះ មិនយូរប៉ុន្មាននាងក៏បានសម្រេចបំណងមែន ចំណែកឯលើកទី២នេះ គឺនាងសុំឲ្យជួយប្រកាសរកប្តីឲ្យនាងមួយ។



 

ក្រោយពីទទួលបានការសុំឲ្យជួយពីសំណាក់នារីម៉េម៉ាយ នៅប៉ុន្មានម៉ោងមុននេះ អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះសារនៅក្នុងគណនីហ្វេសបុក ដោយរៀបរាប់លំអិតពីនារីម្នាក់នេះថា: សេចក្ដីជូនដំណឹង និងសូមប្រកាសជាចំហ ប្អូនស្រីម្នាក់នេះមានឈ្មោះថា សុវណ្ណនី អាយុ 37ឆ្នាំ កំពស់ 1.50m ប្អូនស្រីប្រកាសចង់បានស្វាមី រៀបការត្រឹមត្រូវ សព្វថ្ងៃនេះ ប្អូនស្រីជាស្រ្តីម៉េម៉ាយ មានកូនពីរនាក់ ប្អូនស្រីប្រកបមុខរបរជា អ្នកលក់សំលៀកបំពាក់បុរសគ្រប់ប្រភេទ និងមានលក់ ស្បែកជើង កាបូប ខ្សែក្រវ៉ាត់ ។


 ប្អូនស្រីត្រូវការស្វាមីដែលមិនប្រកាន់ថាប្អូនជាស្រ្តីម៉េម៉ាយ អាយុចាប់ពី 35ឆ្នាំឡើង និងមានមុខរបរសមរម្យ ។ សូមជំរាបថា នេះមិនមែនជាការចុះផ្សាយលេងសើចទេ នេះគឺជាការពិត ហើយសូមបងប្អូនទាំងអស់គ្នាកុំសើចយំគាត់ គួរតែសសើរនិងលើកទឹកចិត្តគាត់ ដែលគាត់មានភាពក្លាហាន ។ 

ក្នុងសារដដែលនោះ អ្នកនាង ស៊ិន ឧត្តមផល្លា បានបន្តទៀតថា: តាមពិតគាត់ជាប្រេនក្នុងFacebookខ្ញុំយូរហើយ គាត់ជាមនុស្សស្អាតបាត និងមានមុខរបរត្រឹមត្រូវ ប្រសិនបើបងប្អូនបុរសៗណាមានចំណាប់អារម្មណ៍ចង់បានភរិយា អាចទំនាក់ទំនងមកកាន់អាខោនFacebookគាត់ផ្ទាល់ដែលមានឈ្មោះជាអក្សរឡាតាំង Sok Kaka បញ្ជាក់៖ ខុសត្រូវយ៉ាងណា សូមសាមីខ្លួនខាងស្រីគិតអោយបានច្បាស់ កុំអោយខុសបន្ទោសមកពីអ្នកផុស ខ្ញុំបានតែជួយបង្ហាញតែអ្វីផ្សេងឋិតនៅលើសាមីខ្លួន ។



 


ប្រភព៖ srolanhnak

No comments