ឈុតត្រួយចេក៖ រ៉េត ស៊ូហ្សាណា អង្រួនបេះដូងកំលោះបាវិត(មានវីឌីអូ)
ភំ្នពេញ៖ តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា កំពុងទទួលបានភាពជោគជ័យខ្លាំងលើវិស័យចម្រៀង ដោយនាងតែងតែប្រើស្ទីលថ្មីជានិច្ច សម្រាប់បំពេញសេចក្តីត្រូវការរបស់មិត្តយុវវ័យ ។ ជាក់ស្តែង កាលពីរាត្រីម្សិលមិញថ្ងៃទី០២ ធ្នូ តារាចម្រៀងនិយមបទបរទេស រ៉េត ស៊ូហ្សាណា បានទៅច្រៀងក្នុងការប្រគុំតន្ត្រីមួយ នៅក្នុងបាវិត ខេត្តស្វាយរៀង ដោយនាងបានប្រើស្ទីលរាំថ្មីដ៏ទាក់ទាញ ជាមួយនឹងឈុតរូបខ្លី ពណ៌ត្រួយចេក មើលទៅពិតជាស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រប្រុសៗជាច្រើនបាននិយាយថា នាងស្អាតគ្រប់ពេលទោះបីជាស្លៀកឈុតបែបណាក៏ដោយ ។ គួរកត់សម្គាល់ថា អតីតបេក្ខភាព The Voice Cambodia រដូវទី២ ទើបតែចូលនៅក្នុងវិថីសិល្បៈក៏ពិតមែន ក៏ប៉ុន្តែនាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ៕





No comments