ពត៍មានថ្មីៗ

( ចុចអាន )បន្តិចទៀត Facebook នឹងតម្រូវឲ្យអ្នកធ្វើបែបនេះសិន ទើបអាចចូលទៅក្នុងគណនីរបស់អ្នកបាន...

Facebook បានក្លាយទៅជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ Facebook មិនត្រឹមតែបានផ្តល់នូវការកំសាន្ត និងទំនាក់ទំនងប៉ុណ្ណោះទេ តែវាក៏អាចជាមធ្យោបាយដ៏ល្អមួយសម្រាប់ក្រុមអ្នករកស៊ីតាមបណ្តាញសង្គមនេះផងដែរ។ យ៉ាងណាក្តី ជារឿយៗអ្នកប្រើប្រាស់បណ្តាញសង្គមក៏បានជួបប្រទះនឹងបញ្ហាមួយចំនួនផងដែរ ដូចជាបញ្ហា គេលួចយកគណនី Facebook របស់ខ្លួន​ទៅប្រើប្រាស់ និងបង្កឲ្យមានការប៉ះពាល់ដល់កិត្តិយស និងលុយកាក់ជាដើម។

 

ដើម្បីចូលរួចចំណែកដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់ដូចខាងលើ ឥលូវនេះក្រុមហ៊ុន Facebook កំពុងតែបង្កើតមុខងារថ្មីមួយ​គឺតម្រូវម្ចាស់គណនី Facebook ត្រូវតែស្កេនមុខមាត់ពិតរបស់ខ្លួនពេលចង់បើកប្រើប្រាស់ និងបិទ Facebook ម្តងៗ។ មុខងារថ្មីនេះនឹងអាចកំណត់បានថា មានតែម្ចាស់គណនីពិតប្រាកដតែម្នាក់គត់ដែលអាចបើកប្រើប្រាស់ និងបិទ Facebook របស់ខ្លួនបាន។ គេរំពឹងថា នៅពេលមុខងារថ្មីត្រូវបានអនុវត្តឲ្យប្រើប្រាស់ជាសកលនោះ បញ្ហាដែលអ្នកប្រើប្រាស់ Facebook ឆ្លាប់ជួបកន្លងមកកក៏ថយចុះដែរ៕



 



















ប្រភព៖ dailymail

No comments