ពិសេសណាស់! តើមានអ្វីប្លែកនៅពេលរាត្រីនៅក្នុងពិធីមង្គលការ របស់ សុគន្ធ និសា (មានវីដេអូ)
នាល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះគឺជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា សុគន្ធ និសា និងអនិជនមកពីអាមេរិក លោក ចៅ សម្បត្តិ ដែលរៀបចំនៅសណ្ឋាគារសូហ្វីតែល ដោយមានការចូលរួមពីសំណាក់សិល្បករ និងសិល្បការនីយ៉ាងច្រើនក្នុងនោះយើងឃើញដូចជា លោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា ឈិត សុវណ្ណបញ្ញា និងមិត្តភក្តិសិល្បៈជាច្រើនទៀត។
ក្នុងនោះផងដែលកូនក្រុម The Voice Kids Cambodia របស់ សុគន្ធ និសា គឺកុមារី ណូ ឈូសុីវហេង, អ៊ុក សុវណ្ណារី និង ឃុយ មុីហៀង ក៏មានវត្តមាននៅក្នុងពិធីមង្គលសិរីគ្រូបង្វឹករបស់ខ្លួនផងដែរ។ ជាពិសេសអ្នកទាំងបី បានឡើងបកស្រាយបទចម្រៀងរួមគ្នា ធ្វើឲ្យមានបរិយាកាសរាំកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។
តោះមកមើលវីដេអូនៅខាងក្រោមនេះ៖




No comments