មនុស្សជាច្រើនលាននាក់ធ្លាប់ប្រើពុម្ពអក្សរខ្មែរ Khmer OS តែភាគច្រើនមិនស្គាល់អ្នកបង្កើតហ្វុនយូនីកូដពេលនេះ...
មកដល់ពេលបច្ចុប្បន្ននេះ អ្នកដែលប្រើប្រាស់កុំព្យូទ័រនៅកម្ពុជាពិតជាបានដឹង និងបានប្រើប្រាស់ហ្វុនអក្សរយូនីកូដ (Font Unicode) ប៉ុន្តែភាគច្រើនមិនទាន់ដឹងថា តើនរណាជាអ្នកបង្កើតហ្វុននេះទេ? ហើយលោកមានសញ្ជាតិអ្វីនោះទេ? ថ្ងៃនេះ យើងនឹងសូមណែនាំឱ្យប្រិយមិត្តបានស្គាល់លោកតែម្តង។

អ្នកបង្កើតហ្វុនអក្សរយូនីកូដ គឺជាកូនខ្មែរកម្ពុជាក្រោម ឈ្មោះ ដាញ់ ហុង មានស្រុកកំណើតនៅខេត្តបាក់លីវ (ខ្មែរហៅពលលាវ) ។ លោកមានឪពុកឈ្មោះ ដាញ់ ពៀ ជាកសិករ ហើយបច្ចុប្បន្នឪពុករបស់លោកមានវ័យ ៨២ឆ្នាំ ហើយ តែនៅបន្តរបរស្រែចម្ការដដែល ។ ចំណែកម្តាយបានស្លាប់ចោលតាំងពី លោក ដាញ់ ហុង មានអាយុ ៨ខែ ម៉្លេះក្នុងអំឡុងសម័យសង្គ្រាមវៀតណាម ។ លោក ដាញ់ ហុង មានសមាជិកគ្រួសារចំនួន ៩នាក់ ចំណែកលោកជាកូនទី៥ ក្នុងចំណោមបងប្អូនចំនួន៧នាក់ ក្នុងនោះមានប្រុស៤នាក់ ។

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ (ទំនាក់ទំនង៖ 098 98 22 68 / 077 393 007) កាលនៅកុមារលោក ដាញ់ ហុង សិក្សានៅសាលាបឋមសិក្សាបាហៀង ។ ជារៀងរាល់ថ្ងៃ លោកត្រូវចំណាយពេលវេលាដើរទៅសាលាប្រមាណជាពីរគីឡូម៉ែត្រពីផ្ទះ ។ លោក ដាញ់ ហុង ជាក្មេងឧស្សាហ៍ព្យាយាមនៅក្នុងការសិក្សាខ្លាំងណាស់ ហើយលោកក៏ជាក្មេងដែលរៀនពូកែប្រចាំថ្នាក់ផងដែរ ។ រៀនចប់បឋមសិក្សា លោកបន្តចូលសិក្សានៅអនុវិទ្យាល័យបាហៀង និងបន្ទាប់មកទៀតលោកបន្តការសិក្សានៅវិទ្យាល័យឡាំងយឿ ។ នៅឆ្នាំ១៩៩២ លោកបានប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ហើយលោកបានប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលវៀតណាម ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យច្បាប់ស្ថិតនៅទីក្រុងព្រៃនគរ ដែលបច្ចុប្បន្នមានឈ្មោះថាទីក្រុងហូជីមិញ។ តាមពិតទៅលោកជាសិស្សពូកែផ្នែកគណិតវិទ្យា ប៉ុន្តែដោយសារតែលោកស្រឡាញ់ខាងច្បាប់ក៏សិក្សាផ្នែកនេះ។ លោក ដាញ់ ហុង បានបញ្ចប់បរិញ្ញាបត្រច្បាប់នៅឆ្នាំ១៩៩៧ និងប្រលងជាប់ចូលបម្រើការងារជំនាញច្បាប់ក្នុងស្ថាប័នរដ្ឋវៀតណាមមួយដែលមានឈ្មោះថា គណៈកម្មការជនជាតិ និងតំបន់ភ្នំរបស់រដ្ឋាភិបាល(ស្មើនឹងក្រសួងស្រុកខ្មែរ) នៅទីក្រុងព្រែកប្ញស្សី (ឈ្មោះពីមុន) ដែលបច្ចុប្បន្នមានឈ្មោះថាទីក្រុង កឹងធើ ។
ធ្វើជាមន្ត្រីរដ្ឋការនៅប្រទេសវៀតណាមបាន ៣ឆ្នាំ លោកបានដាក់ពាក្យចូលធ្វើការនៅប្រទេសកម្ពុជា ខាងផ្នែករចនា និងបង្កើតពុម្ពអក្សរនៅមជ្ឈមណ្ឌលខេមរៈសិក្សារបស់អាមេរិកប្រចាំខេត្តសៀមរាប រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ ។ បម្រើការនៅទីនោះលោកស្នាក់់នៅផ្ទះជួល ។ រយៈពេលធ្វើការនៅខេត្តសៀមរាប លោកបានស្គាល់ជាមួយបុរសជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់ ហើយលោកក៏មូលមតិគ្នាបង្កើតគម្រោង Khmer OS ស្នើទៅអង្គការ Open Forum នៅឆ្នាំ២០០៣ តែរហូតដល់ឆ្នាំ២០០៤ ទើបខាងអង្គការសម្រេចទទួល ។ ក្នុងឆ្នាំ២០០៥ ដល់ ២០១០ លោក ដាញ់ ហុង បានចូលបម្រើការជាអ្នកយកព័ត៌មានភាសាវៀតណាមឱ្យវិទ្យុអាស៊ីសេរី លុះដល់ខែមេសា ឆ្នាំ២០១០ លោកបានផ្លាស់ប្តូរទៅធ្វើជាបុគ្គលិកផ្នែករចនាគេហទំព័រវិញ ។ លោក ដាញ់ ហុង បានរំឭកថា ពេលសិក្សានៅមហាវិទ្យាល័យលោកបានទៅធ្វើជាកម្មករ នៅកន្លែងជួសជុលកប៉ាល់ដើម្បីរកប្រាក់បន្ថែមពីលើប្រាក់ដែលគ្រួសារផ្ញើមកឱ្យ ។ ក្រៅពីនេះ លោកត្រូវសាកលវិទ្យាល័យទាក់ទងឱ្យធ្វើវចនានុក្រមវៀតណាម-ខ្មែរ ព្រោះនិស្សិតខ្មែរយើងទៅសិក្សានៅប្រទេសវៀតណាមមានចំនួនច្រើន ទើបនាំឱ្យក្រសួងអប់រំវៀតណាមគិតគូរក្នុងការរៀបចំឱ្យមានវចនានុក្រមពហុជាតិសាសន៍នេះឡើង ។ លោក ដាញ់ ហុង បានឱ្យដឹងទៀតថា កាលពីនៅជានិស្សិតឆ្នាំទី១ ផ្នែកច្បាប់នាឆ្នាំ១៩៩២ លោកស្គាល់ក្រុមហ៊ុនវៀតណាមមួយឈ្មោះថា CINOTEC ដែលជាក្រុមហ៊ុនធ្វើ Font ខ្មែរយកមកលក់នៅស្រុកខ្មែរ ។ ពេលនោះ លោកក៏ចាប់អារម្មណ៍ក្នុងការរចនា Font ដែរ ប៉ុន្តែអត់ទាន់ធ្វើអ្វីចេញជារូបរាងទេ ។ លោក ដាញ់ ហុង មិនដែលគិតថា បង្កើតហ្វុនអក្សរនេះឡើងសម្រាប់ស្តង់ដារបស់ប្រទេសជាតិទេ គឺលោកបង្កើតហ្វុនអក្សរយូនីកូដដោយសារតែលោកចង់ដោះស្រាយរាល់បញ្ហាពិបាកស្មុគស្មាញឱ្យមកស្រួលវិញ ។ លោកបានចំណាយពេលជាច្រើនឆ្នាំនៅក្នុងការធ្វើពុម្ពអក្សរយូនីកូដនេះ ដោយលោកបានទៅស្រាវជ្រាវនៅតាមបណ្តាញប្រព័ន្ធអីុនធើរណេត ។ ការធ្វើពុម្ពអក្សរមួយបែបៗ គឺលោកត្រូវចំណាយពេលអស់ជិតកន្លះឆ្នាំ រហូតមកដល់ឆ្នាំ២០០២ ក៏ទទួលបានផ្លែផ្កាដូចប្រាថ្នា ។ នៅពេលធ្វើហ្វុនអក្សរបានហើយមិនមានប្រព័ន្ធផ្សព្វផ្សាយណាជួយផ្សាយឱ្យលោកទេ គឺលោកបានដាក់នៅក្នុងអីុនធើរណេត ដើម្បីឱ្យគេដោនឡូតយកទៅប្រើប្រាស់ ។ សម្រាប់ពេលនេះលោកចង់ឱ្យកូនខ្មែរចេះប្រើប្រាស់ហ្វុនយូនីកូដឱ្យបានច្រើន ដើម្បីងាយស្រួលនៅក្នុងការងារផ្សេងៗ ៕
(កោះសន្តិភាព)

No comments